ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត ដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការសាកល វិទ្យាល័យការពារជាតិ ក្នុងនាមសាកល វិទ្យាធិការរង នាយក នាយករង មហាវិទ្យាល័យ មជ្ឈមណ្ឌល យោធាចារ្យ និស្សិតនិងសិក្ខាកាមទាំងអស់ សូមគោរពជូន នូវសព្ទសាធុការពរ គ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង។ នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។ ធនាគារ…

ASTRO CLUB កន្លែងកម្សាន្តថ្មីប្លែកមានតែមួយគត់នៅបឹងកក់ បានបើកដំណើរជាផ្លូវការនៅរាជធានីភ្នំពេញ!

ASTRO CLUB ជាកន្លែងកម្សាន្តដ៏អស្ចារ្យស្តង់ដាអន្តរជាតិ បានបើកដំណើរការសាកល្បង(Soft Opening)កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ASTRO CLUB បាននាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើង ប្រព័ន្ធសម្លេង និង ប្រភេទ LED ថ្មីចុងក្រោយបង្អស់ ព្រមទាំងភាពសម្បូរបែបនៃកម្មពិធីសប្បាយៗជាច្រើន…

ក្រុមហ៊ុនខ្មែរធំៗគាំទ្រក្រុមសិល្បករ បារមី ក្នុងកម្មវិធី «Rise For Khmer» នៅទីក្រុងប៉ារីស

ភ្នំពេញ — ក្រុមហ៊ុនធំៗចំនួនបីរបស់កម្ពុជា គឺក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនជីបម៉ុងលែន និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានរួមគ្នាគាំទ្រ «Rise for Khmer» ដែលជាការប្រគំតន្ត្រីវប្បធម៌ដ៏សំខាន់មួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស។ ព្រឹត្តិការណ៍នេះ ដែលរៀបចំឡើងនៅសាលប្រគំតន្ត្រីដ៏មានកិត្យានុភាពបំផុតមួយរបស់ប្រទេសបារាំង ផ្តល់នូវវេទិកាអន្តរជាតិសម្រាប់តន្ត្រីកម្ពុជា និងការបញ្ចេញមតិច្នៃប្រឌិត។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាមួយដែលមានការចូលរួមពីលោកជំទាវ អ្នកឧកញ៉ា…