ASTRO CLUB កន្លែងកម្សាន្តថ្មីប្លែកមានតែមួយគត់នៅបឹងកក់ បានបើកដំណើរជាផ្លូវការនៅរាជធានីភ្នំពេញ!
ASTRO CLUB ជាកន្លែងកម្សាន្តដ៏អស្ចារ្យស្តង់ដាអន្តរជាតិ បានបើកដំណើរការសាកល្បង(Soft Opening)កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ASTRO CLUB បាននាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើង ប្រព័ន្ធសម្លេង និង ប្រភេទ LED ថ្មីចុងក្រោយបង្អស់ ព្រមទាំងភាពសម្បូរបែបនៃកម្មពិធីសប្បាយៗជាច្រើន នឹងនាំឱ្យភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្តទទួលបានបទពិសោធន៍ថ្មីៗ៕

ASTRO CLUB បាននាំមកនូវបទពិសោធន៍កម្សាន្តដ៏ច្រើនសម្បូរបែប ដោយមាន«ភោជនីយដ្ឋាន តន្រ្តីLIVE SHOW និងកម្មវិធីជប់លៀង» រួមបញ្ចូលគ្នាក្នុងទីតាំងតែមួយ!
- ភោជនីយដ្ឋាន ASTRO ចាប់ផ្តើមពីម៉ោង ៤:០០ ល្ងាច រហូតដល់ម៉ោង១០:០០ យប់ ដោយមានបម្រើសេវាកម្មម្ហូបចិនក្វាងទុង និងម្ហូបអឺរ៉ុបឆ្ងាញ់ៗ ព្រមទាំងមានបន្ទប់ឯកជនចំនួន ៦បន្ទប់ និងបន្ទប់ខារ៉ាអូខេចំនួន ៣បន្ទប់ ដែលទំហំធំទូលាយសម្រាប់ភ្ញៀវ ២០ នាក់។
- ការសម្តែងតន្ត្រីផ្ទាល់ ASTRO LIVE SHOW ចាប់ផ្តើមពីម៉ោង៩:០០យប់ រហូតដល់ ម៉ោង១១:០០ យប់ អមទៅដោយឆាកតន្ត្រីលំដាប់ Broadway ជាមួយក្រុមតន្ត្រីផ្ទាល់ ក្រុមអ្នកចម្រៀង-រាំ អេក្រង់ LED យក្ស និងបច្ចេកវិទ្យា 3D ដោយមិនចាំបាច់ពាក់វ៉ែនតា៕
- ក្លឹបកម្សាន្ត ASTRO ចាប់ផ្តើមពីម៉ោង១១:០០យប់ រហូតដល់ ម៉ោង៤:០០ ទាបភ្លឺ ជាមួយនឹងតន្ត្រី EDM លំដាប់អន្តរជាតិ ដោយមាន DJ និង MC ដល់មានទេពកោសល្យធ្វើឲ្យប្រិយមិត្តរាំញ៉ាក់កន្ទាក់អារម្មណ៍ ព្រមទាំងក្រុមតារាប្រុស-ស្រីល្បីៗជាច្រើនរូប ដែលនឹងផ្តល់នូវភាពសប្បាយរីករាយជាមួយភ្ញៀវកិត្តិយសគ្រប់ពេល។