អាជ្ញាធរកម្ពុជាបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ៨០០ កន្លែង និងបណ្តេញជនបរទេសជាង ២ ម៉ឺននាក់ក្នុងរយៈពេល ១ ឆ្នាំ”

admin By admin September 24, 2026

រាជធានីភ្នំពេញ៖ ផ្អែកតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចុះស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) បានសរុបចំនួន ៨៣២ ទីតាំង នៅទូទាំងប្រទេស។

ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ សមត្ថកិច្ចបានកសាងសំណុំរឿងចំនួន ៤៤៦ ករណី បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយក្នុងនោះមានជនសង្ស័យសរុប ៣.៩២៧ នាក់ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន។
បន្ថែមពីនេះ អាជ្ញាធរកម្ពុជាក៏បានអនុវត្តវិធានការបណ្តេញជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ចំនួន ២២.១៤២ នាក់ (មាន ៣៨ សញ្ជាតិ) ចេញពីព្រះរាជាណាចក្រកម្ពុជាផងដែរ។

ប្រតិបត្តិការនេះស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកសាងទំនុកចិត្តលើឆាកអន្តរជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *