Pixel 10 មានលក្ខណៈពិសេសអ្វីខ្លះធៀបនឹង Pixel 9?
ក្រុមហ៊ុន Google បញ្ចេញ Pixel 10 Series ឆ្នាំនេះ គឺជាតម្លើងច្រើនជាងមុន ទោះជារូបរាងខាងក្រៅ ស្រដៀង Pixel 9 ច្រើនក៏ដោយ។ Google បានរុញបច្ចេកវិទ្យាកាន់តែប្រសើរជាងមុន មិនអោយអ្នកប្រើស្ទើរចិត្ត ជាមួយ Pixel 10 Series ម៉ូដែលណាមួយឡើយ ប៉ុន្តែបន្ថែមចំណុចពិសេស ដើម្បីលក់ម៉ូដែល Pixel 10 Pro និង Pro XL។

១. កាមេរ៉ា Telephoto នៅលើ Pixel 10
ជាច្រើនឆ្នាំមកហើយ ចាប់តាំងពី Pixel 6 ក្រុមហ៊ុន Google មិនដែលបំពាក់លេនគ្រប់ ដូចម៉ូដែល Pro និង Pro XL នោះទេ ប៉ុន្តែឆ្នាំនេះ គេបំពាក់លេន ៣ គ្រាប់ដែរហើយ ដោយមានលេនគោល 48MP លេនទូលាយ 13MP និងលេន Telephoto 5x ទំហំ 10.8MP។ ដោយឡែកម៉ូឌែល Pro និង Pro XL គេបានតម្លើង កាមេរ៉ាកាន់តែខ្ពស់ ដូចជាលេនគោល 50MP លេនទូលាយ 48MP និងលេន Telephoto 5x ទំហំដល់ 48MP។
