«ទឹកជ្រោះភូមិសុខសាន្ត» សក្ដានុពលអេកូទេសចរណ៍ និងប្រភពទឹកសាបដ៏សំខាន់លើដែនកោះរ៉ុង!»

admin By admin October 16, 2026

ព្រះសីហនុ៖—ក្រៅពីឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាយង់ «ទឹកជ្រោះភូមិសុខសាន្ត» ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថាជា «កំណប់ធម្មជាតិ» ថ្មីមួយទៀតដែលមានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍ចម្រុះប្រកបដោយចីរភាព។

ចំណុចលេចធ្លោនៃទឹកជ្រោះនេះ គឺលំហូរទឹកសាបធម្មជាតិកណ្ដាលដែនកោះ ដែលហ៊ុព័ទ្ធដោយទឹកប្រៃ និងព្រៃឈើដ៏ខៀវស្រងាត់។ ធនធានទឹកសាបនេះ មិនត្រឹមតែបន្ថែមភាពទាក់ទាញដល់វិស័យទេសចរណ៍លើសពីការកម្សាន្តតាមឆ្នេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពទឹកដ៏មានតម្លៃសម្រាប់ទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន និងសេវាកម្មទេសចរណ៍នៅលើកោះទាំងមូលផងដែរ។

ដើមបណ្តាញព័ត៌មាន «វិជ័យ សង្រ្គាម» បានគូសបញ្ជាក់ថា ដើម្បីទាញយកប្រយោជន៍ពីធនធាននេះឱ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរ និងភាគីពាក់ព័ន្ធគួរតែសិក្សាលទ្ធភាពសាងសង់អាងស្តុកទឹកសមស្របមួយ ដោយផ្អែកលើទិន្នន័យបច្ចេកទេស និងបរិមាណទឹកតាមរដូវកាលជាក់ស្តែង។ ការគ្រប់គ្រងធនធានទឹកបែបនេះ នឹងជួយធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយចីរភាព ដោយមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ និងលំហូរធម្មជាតិនៃតំបន់នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *